ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមច្បាប់ ចំពោះការផ្សាយមិនពិត​ របស់គណនី “ព្យាបាលជាសះស្បើយ ជំងឺទឹកនោមផ្អែមនៅផ្ទះ”

ភ្នំពេញ ៖ នៅរសៀលថ្ងៃ២៧ មិថុនានេះ ក្រោយឃើញការផ្សព្វផ្សាយ ជាបន្តបន្ទាប់អំពីករណីព្យាបាល ជំងឺទឹកនោមបំផ្លើសខុសពីការពិត ក្រសួងសុខាភិបាល បានចេញមកច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយមិនពិតរបស់គណនី “ព្យាបាលជាសះស្បើយ ជំងឺទឹកនោមផ្អែមនៅផ្ទះ” ។

ដោយក្រសួងអះអាងថា ជាព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ស្នើសុំឲ្យម្ចាស់គណនីត្រូវធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ៕

To Top