ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ដ៏ធំនៅប្រទេសចិន ដែលកំពុងល្បីល្បាញលើសកលលោក នឹងមកបណ្តាក់ទុនបើក ក្រុមហ៊ុននៅកម្ពុជា និង មានក្រុមហ៊ុន២ផ្សេងទៀតកំពុងស្នើសុំ ខណៈបច្ចុប្បន្នមានក្រុមហ៊ុន ៣ស្រាប់កំពុងដំណើរការ ។
ថ្លែងនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី មានប្រសាសន៍ថា “បន្តិចទៀត ដែលព័ត៌មានមកក្រុមហ៊ុន BYD ក្រុមហ៊ុនឡានអគ្គិសនីក្រុមហ៊ុនចិនមួយ នឹងគ្រោងមកដាក់ទុន ដើម្បីរៀបចំបើកក្រុមហ៊ុនរៀបចំផលិតនៅកម្ពុជា នេះគឺជាការជោគជ័យមួយ”។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា “យើងមានក្រុមហ៊ុន Ford ក្រុមហ៊ុន តូយ៉ូតា ក្រុមហ៊ុន Hyundai ឥឡូវ BYD ថ្ងៃមុនឃើញដាក់ពីរមកទៀត សុំដើម្បីមកបើករោងចក្រផលិតនៅស្រុកខ្មែរ នេះដែលយើងថា ពង្រីកធ្វើពិពិធកម្មប្រភពសេដ្ឋកិច្ចរបស់យើង”៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
