ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ប្រជាជន ត្រូវការ ការដឹកនាំរបស់គណបក្សប្រជាជន តែអ្វីដែលប្រជាជនមិនសប្បាយចិត្ត គឺទង្វើខុសឆ្គងរបស់មន្រ្តីបក្សមួយចំនួន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជា ត្រូវការ ការដឹកនាំរបស់គណបក្សប្រជាជន ប៉ុន្តែអ្វីដែលប្រជាជនមិនសប្បាយចិត្ត គឺទង្វើខុសឆ្គងរបស់មន្រ្តីបក្សមួយចំនួន ដូច្នេះអំពាវនាវដល់មន្ដ្រីគណបក្សទាំងអស់ ត្រូវចូលរួមធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះត្រង់ កុំតាំងខ្លូនជាចៅហ្វាយរបស់ពលរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នាព្រឹកថ្ងៃទី២៨ ខែមិថុនា សម្ដេចតេជោមានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ត្រូវការគណបក្សប្រជាជនកម្ពុជា ប៉ុន្តែមិនពេញចិត្តឥរិយាបថ និងសកម្មភាពរបស់មន្ត្រីគណបក្សមួយចំនួន។

ចំណុចនេះ សម្ដេចតេជោ ក៏បានក្រើនរំលឹកដល់មន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែបម្រើប្រជាជនកម្ពុជាឲ្យអស់ពីចិត្ត។

សម្ដេចតេជោ មានប្រសាសន៍ថា «ប្រជាជនកម្ពុជា ត្រូវការ ការដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្ដែអ្វីដែលប្រជាជន គឺមិនសប្បាយចិត្ត គឺទង្វើខុសឆ្គងរបស់មន្ដ្រីគណបក្សមួយចំនួនដែលនោះ ខ្ញុំ អំពាវនាវចំពោះមន្ដ្រីគណបក្សទាំងអស់ ចូលធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះ យើងគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះឡើយ»៕

To Top