ភ្នំពេញ ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងសហការី នៅព្រឹក ថ្ងៃទ២៧ ខែមិថុនា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យលក្ខណៈ បច្ចេកទេសនាវាចម្លង ដរចម្លង និងជំរុញឲ្យម្ចាស់អាជីវកម្មដរចម្លង អនុវត្តបានពេញលេញ តាមសារាចរណែនាំលេខ០០១ សក.សរ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងបានចែកអាវពោងការពារសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សិក្សានុសិស្ស និងអ្នកដំណើរឆ្លងទៅមក នៅកំពង់ចម្លងផ្សារស្អាង ព្រែកតូច ចំនួន១០០អាវពោង ដើម្បីធានាសុវត្ថិភាព អាយុជីវិត១០០% ជូនប្រជាពលរដ្ឋជា សិក្សានុសិស្ស និងបង្ការហានិភ័យគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ នៅរដូវទឹកឡើងនេះ ៕





