ព័ត៌មានជាតិ

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ទទួលមរណភាព

ភ្នំពេញ ៖ បើតាមការបង្ហោះហ្វេសប៊ុករបស់អ្នកនាង នៅ សុជាតា សមាជិកសមាគមសិល្បករខ្មែរបានឲ្យដឹងថា ព្រឹទ្ធាចារ្យកោសល្យ​វោហារចាប៉ីដងវែងគង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្ម ដោយរោគាពាធក្នុងជន្មាយុ៨០ឆ្នាំ នៅថ្ងៃ២៨ មិថុនានេះ នៅផ្ទះឯស្រុកកំណើតរបស់លោកតា ។ លោកតា គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅខេត្តកំពត ។ លោកតាគឺជាតន្ត្រីករខ្មែរម្នាក់ដែលលេងភ្លេងបុរាណគឺចាប៉ីដងវែង ។ លោកគឺជាសិល្បៈករដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរមួយចំនួនដែលបានរស់រានមានជីវិតពីសម័យខ្មែរក្រហម ហើយត្រូវបានគេស្គាល់ថាជា រ៉ាយ ឆាលស៍នៃកម្ពុជា៕

To Top