បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអ្នកផលិតបានអះអាងថា គ្រាប់រ៉ូក្កែត Tianlong-3 របស់ចិនបានដាច់ចេញពី កន្លែងចតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលធ្វើតេស្តម៉ាស៊ីន ។
ក្រុមហ៊ុនបច្ចេកវិទ្យា Beijing Tianbing Technology ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Space Pioneer កំពុងធ្វើការសាកល្បង ម៉ាស៊ីនរ៉ុក្កែតដំណាក់កាលទី ១របស់ខ្លួននៅឯមជ្ឈមណ្ឌលសាកល្បងនៅទីក្រុង Gongyi ក្នុងខេត្ត Henan ភាគកណ្តាលរបស់ប្រទេសចិនហើយ វីដេអូជាច្រើននៃឧបទ្ទវហេតុនេះ ត្រូវបានអ្នកទស្សនាបង្ហោះលើបណ្ដាញសង្គម។
ឃ្លីបបង្ហាញថា គ្រាប់រ៉ុក្កែតបានផ្ទុះឡើងដោយ មានភ្លើងឆេះចេញពីក្បាលម៉ាស៊ីនហើយ មួយសន្ទុះក្រោយមក ម៉ាស៊ីនបានឈប់ភ្លាមៗ ហើយរ៉ូក្កែតចាប់ផ្តើមធ្លាក់ចុះមកវិញ ខណៈពេលដែលហាក់ដូចជានៅតែឆេះ ដោយបន្សល់ទុកនូវផ្សែងខ្មៅ ពាសពេញផ្ទៃមេឃ។
ចុងក្រោយវាក៏បានធ្លាក់ដល់ដី បង្កឱ្យមានការផ្ទុះដ៏ធំមួយ កក្រើកតំបន់ក្បែរនោះ ហើយបានបញ្ជូនផ្សែង និងអណ្តាតភ្លើងយ៉ាង សន្ធោសន្ធៅទៅលើអាកាស។
យោងតាម Space Pioneer ការបាញ់បង្ហោះមិនត្រូវបានគ្រោងទុកទេ ហើយរ៉ូក្កែតបានបំបែក ចេញពីបន្ទះបាញ់បង្ហោះរបស់វា អំឡុងពេលធ្វើតេស្តម៉ាស៊ីន ដោយសារតែ ការបរាជ័យរចនាសម្ព័ន្ធ នៅក្នុងចំណុចប្រសព្វរវាងតួរ៉ូក្កែត និងកៅអីសាកល្បង៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
