ព័ត៌មានជាតិ

ពិធីបុណ្យមហាផ្កាប្រាក់ សាមគ្គីនៅខេត្តសៀមរាប ប្រារព្ធឡើង ដើម្បីចូលរួមចំណែក កសាងព្រះពុទ្ធប្បដិមា ដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ

ខេត្តសៀមរាប ៖ ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដែលបានប្រារព្ធធ្វើឡើង រយពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុណា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ធ្វើឡើងដើម្បីចូលរួមចំណែកកសាងព្រះពុទ្ធប្បដិមា ដ៏ធំស្កឹមស្កៃកម្ពស់១០៨ ម៉ែត្រនៅលើខ្នងភ្នំបូកគោ នៅខេត្តកំពត ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយសទ្ធា និងបញ្ញារបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ដោយគម្រោងកសាងព្រះពុទ្ធប្បដិមានេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា ៦០លានដុល្លារអាមេរិក ។

ក្នុងពិធីបុណ្យដ៏ធំនេះ ដោយមានការនិមន្តចូលរួមពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក និងជាសមាជិក ថេរសភាព្រះពុទ្ធសាសនា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ ក្រុងសៀមរាប និងព្រះសុមង្គលសីលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាព្រះធម្មសិរីព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តរាជបូណ៌ និងព្រះវិមលសរណញាណ ចាន់ វិសាល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តពារាណសីសិរីមង្គល និង សហការី ព្រះរតនមុនីវង្សា ប៉ាក់ សំអាត ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះវិន័យធរអនុគណស្រុកកោះសូទិន និងជាព្រះចៅអធិការវត្តរតនបុប្ផារាម មហាខ្ញូង ។

លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការជុំវិញខេត្ត បានសហការជ្រះថ្លាជាមួយ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែល និង លោកជំទាវ សមាជិកភាគហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុនព្រមទាំងនិយោជិតទាំងអស់ រួមជាមួយពុទ្ធបរិសទ្យ ទាំង ២៥ រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា បានផ្តើមប្រារព្ធពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី” ដើម្បីចូលរួមចំណែក កសាងព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយសទ្ធានិងបញ្ញារបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ។

ក្រោមគំនិតផ្តួចផ្តើមប្រកប ដោយបុញ្ញកម្ម របស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល បាននឹងកំពុងដំណើរការ សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លង សត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លា ឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរ ជារហូតតរៀងទៅ ។

ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនិងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ សូមទំនាក់ទំនង : 031 7777 108 , 014 777 108 , 015 777 108
ទូរស័ព្ទទទួលបច័្ចយ៖ 085 430 999 | 097 430 9999
គណនីទទួលបច័្ចយ៖ACLEDA: 0001-08108108-99 (KHR) | 0001-08108108-88 (USD)
ABA: 106 108 108 (KHR) | 107 108 108 (USD)
WING: 9 108 108 108 (KHR) | 8 108 108 108 (USD)

To Top