ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន ៣១ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប ១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ករណីបង្ក្រាបក្មេងទំនើង ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១ រួមមាន ៖ ខេត្តព្រះវិហារកើតឡើង ៣ករណី ឃាត់ខ្លួន ២៩នាក់, រាជធានីភ្នំពេញ ១២ករណី ឃាត់ខ្លួន ២៣នាក់, សៀមរាប ៤ករណី ឃាត់ខ្លួន ២៣នាក់, កំពង់ធំ១ ឃាត់ខ្លួន ១៣នាក់, កំពង់ស្ពឺ ៣ករណី ឃាត់ខ្លួន ៩នាក់, តាកែវ ១ករណី ឃាត់ខ្លួន ៧នាក់, បន្ទាយមានជ័យ ៣ករណី ឃាត់ខ្លួន ៦នាក់, កណ្តាល ១ករណី ឃាត់ខ្លួន ៦នាក់, ស្វាយរៀង ១ករណី ឃាត់ខ្លួន ៤នាក់, ព្រះសីហនុ ១ករណី ឃាត់ខ្លួន ២នាក់ និងព្រៃវែង ១ករណី ឃាត់ខ្លួន ២នាក់៕