ព័ត៌មានជាតិ

ភ្លៅមាន់ និងជើងមាន់បង្កកជាង ១,៥តោន ត្រូវបានដុតកម្ទេចចោល នៅខេត្តស្វាយរៀង

ភ្នំពេញ៖ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានដុតកម្ទេចបំណែក សាច់មាន់បង្កកចំនួន ១ ៥០៩ គីឡូក្រាម ។

បំណែកសាច់មាន់បង្កកទាំងអស់នេះ ជាទំនិញហាមឃាត់ក្នុងការនាំចូល និងត្រូវបានបង្ក្រាបដកហូតពីឈ្មួញ នាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ចូលតាមច្រករបៀងក្រសាំងជ្រុំ ក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

បំណែកសាច់មាន់បង្កកទាំងនេះ មានសាច់ភ្លៅមាន់បង្កក ៩៩២ គីឡូក្រាម និងជើងមាន់បង្កក ៥១៧ គីឡូក្រាម ៕

To Top