គន់មីង៖ លោក សយ សុភាព ប្រធានសមាសមឬកសារព័ត៌មាន កម្ពុជា-ចិន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនៃសមាគមនអ្នកសារព័ត៌មាន កម្ពុជា-ចិន អញ្ជើញទស្សនកិច្ចក្រុមហ៊ុនដឹកជញ្ជូន ZTO (Yuan Zhongtong Group) ដែលមានទីតាំងធំ ស្ថិតក្នុងក្រុងគន់មីង ខេត្តយូណាន ប្រទេសចិន។




បើតាម លោក Zhang Wei និង លោកស្រី Li Mengyao ដែលម្ចាស់ក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនមានបុត្រសម្ព័ន្ធរហូតទៅដល់ប្រាំមួយ ដែលជាសេវាដឹកជញ្ជូននៅក្នុងប្រទេស និងទៅកាន់ប្រទេសដែលជាសមាជិកអាស៊ាន ក្នុងនោះរួមមានទាំងកម្ពុជា។



ម្ចាស់ក្រុមហ៊ុន បានឱ្យដឹងថា ដោយអនុលោមតាមទំនាក់ទំនងល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ចិន បាននាំឱ្យក្រុមហ៊ុន បោះជំហាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៧ ហើយមកដល់បច្ចុប្បន្នក្រុមហ៊ុនមានសាខាទៅដល់៦០០កន្លែង នៅទូទាំងប្រទេសកម្ពុជា។


លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដឹកជញ្ចូន ZTO (Yunan Zhongtorg Group) ដែលបានរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយជំរុញ នឹងបង្កើតការងារ នៅក្នុងប្រទេសកម្ពុជា៕



