ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកសម្ភារគ្រឿងសំណង់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨ យោធភូមិភាគទី១ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។
នេះការយកចិត្តទុកដាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតដែលជានិច្ចកាលតែងតែគិតគូរគ្រប់បែបយ៉ាងពីសុខទុក្ខ និងសុខុមាលភាពរបស់ កងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ច ។
ឧត្ដមសេនីយ៍ទោ មៀច សាមុត តាងនាមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់នៃកងពលតូចលេខ ១២៨ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត ដល់យោធិននៃកងយោធពលខេមរភូមិន្ទ ដែលកំពុងខិតខំបំពេញតួនាទីភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន ៕