ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា លោក ម៉ាង ស៊ីណេត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ អតីតអភិបាលរងខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក គួច ចំរើន ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលខេត្តកណ្តាល៕