DAP News

ព័ត៌មានជាតិ

ហេតុអ្វីការដឹកជញ្ជូនទំនិញ តាមផ្លូវទឹក ចាំបាច់ត្រូវឆ្លងកាត់ សិង្ហបុរី និងវៀតណាម?

បច្ចុប្បន្នកម្ពុជាមានតែកប៉ាល់ដឹកទំនិញខ្នាតមធ្យមតែប៉ុណ្ណោះ ដែលអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។  ជាទូទៅកប៉ាល់ដឹកទំនិញខ្នាតតូចអាចផ្ទុកទំនិញបានចាប់ពី២០០កុងតឺន័រ(Container) ទៅ១៥០០កុងតឺន័រ។ រីឯកប៉ាល់ខ្នាត់ធំ អាចផ្ទុកលើសពីមួយពាន់កុងតឺន័រឡើងទៅ ដែលពាក្យបច្ចេកទេសហៅថា Twenty Equivalent Unit​ (TEUs)។  ពាក្យថា “Twenty Equivalent Unit​ (TEUs)”   គឺជាឯកតាស្តង់ដាមួយរបស់ពិភពលោកកំណត់ជាខ្នាត ដើម្បីវាស់សមត្ថភាពដឹកទំនិញរបស់កប៉ាល់ដោយផ្អែកលើចំនួនកុងតឺន័រ។  

កំពង់ផែនភ្នំពេញនិងកំពង់ផែក្រុងកំពង់សោម មិនមានកប៉ាលដឹកទំនិញខ្នាតធំចូលចតបានទេ ដោយសារតែទឹកទន្លេនិងទឹកសមុទ្រមានស្ថានភាពរាក់។ ម៉្លោះហើយបានជាកប៉ាល់ដឹកទំនិញខ្នាតមធ្យម ត្រូវដឹកទំនិញពីកម្ពុជា ទៅដាក់ឱ្យកប៉ាល់ខ្នាតយក្សដែលអាចផ្ទុកទំនិញបានរាប់ម៉ឺនកុងតឺន័រនៅសិង្ហបុរី ឬវៀតណាម ដើម្បីអាចដឹកបន្តទៅកាន់ផែនក្រៅប្រទេសផ្សេងទៀតដែលគោលដៅចុងក្រោយ។ ជាការពិតណាស់ កម្ពុជាស្ថិតនៅផ្នែកខាងក្រោមនៃឈូងសមុទ្រថៃ ហើយស្ថានភាពឆ្នេរសមុទ្រកម្ពុជា មានជម្រៅទឹករាក់ៗបើប្រៀបធៀបបជាមួយនឹងសមុទ្រវៀតណាម និងសមុទ្រថៃ។ ពាក្យ “សមុទ្រទឹកជ្រៅ” ជាធម្មតាសំដៅលើផ្នែកនៃមហាសមុទ្រដែលស្ថិតនៅហួសឆ្ងាយពីឆ្នេរសមុទ្រទឹករាក់។

នៅពេលកម្ពុជាមានព្រែកជីកហ្វូណនតេជោនិងកំពង់ផែសមុទ្រទឹកជ្រៅ តើមានផលចំណេញអ្វីខ្លះចំពោះសេដ្ឋកិច្ច?

ការបង្កើតព្រែកជីកហ្វូណនតេជោនិងកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជានឹងចូលរួមយ៉ាងសំខាន់ដើម្បីបង្កើនការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារពិភពលោកឱ្យបានទូលំទូលាយ។ ព្រោះថាកម្ពុជាអាចកាត់បន្ថយការចំណាយលើថ្លៃដើមទំនិញ (Cost of goods) ថ្លៃដឹកទំនិញ (shipping Fee) ថ្លៃបង់សេវាឆ្លងកាត់(Transit Fee)  ថ្លៃត្រួតពិនិត្យទំនិញនិងឯកសារឆ្លងកាត់(inspection Fee)។  ការបន្ថយការចំនាយទាំងនេះនឹងជំរុញឱ្យកម្ពុជាអាចប្រកួតប្រជែង ថ្លៃសេវាដឹកជញ្ចូនបានទាំងក្នុងតំបន់អាស៊ាន អាស៊ី និងពិភពលោ និងអាចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បានល្អប្រសើរនៅពេលអនាគត៕

ដោយ៖ លោកយន់ ភិរុណ​

To Top