កំពង់ស្ពឺ ៖នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ និងពិការបាត់បង់សមត្ថភាព ចំនួន២០នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤កក្កដា ១៩៩៣ – ១៤កក្កដា ២០២៤ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់យោធិនចូលសោធននិវត្តន៍ និងយោធិនពិការ ក្នុងឱកាសអបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ដោយសេចក្តីនឹករឭក និងយកចិត្តទុកដាក់ គិតគូរគ្រប់បែបយ៉ាង ដល់អតីតយុទ្ធជនដោយមិនអាចបំភ្លេចបានឡើយ ។

លោកឧត្តមសេនីយ៍ត្រី ថ្លែងអំណរគុណដល់យោធិនចូលសោធននិវត្តន៍ និងយោធិនពិការ ទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មជាមួយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបាននូវសុខសន្តិភាពមកដល់ថ្ងៃនេះ ៕
ដោយ៖សុខ សុខភ័ណ្ឌ








