នយោបាយ

ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ សមាសភាពរបស់ គណបក្សជំនាន់ថ្មី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់ នូវលទ្ធផលសមាជលើកដំបូង របស់គណបក្សជំនាន់ថ្មី ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយ បានអនុម័តក្នុងការជ្រើសរើស ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ ក្នុងនោះ គឺលោក មាជ សុវណ្ណារ៉ា ជាប្រធានគណបក្ស។

តាមរយៈលិខិតលេខ២១៦៤ សជណ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២៤ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានពិនិត្យ និងសម្រេចទទួលស្គាល់នូវលទ្ធផលសមាជលើកដំបូងរបស់គណបក្សជំនាន់ថ្មី ដែលបានប្រារព្ធធ្វើ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយ បានអនុម័តក្នុងការជ្រើសរើសក្បាលម៉ាស៊ីនថ្នាក់ដឹកនាំរួមមាន៖ ១.លោក មាជ សុវណ្ណារ៉ា ជាប្រធានគណបក្ស ២.លោក ប៉ាត មុន្នី និងលោក ជឹង វិទ្យាឫទ្ធិ ជាអនុប្រធានគណបក្ស ៣.លោក ជៀប ចំរើន ជាប្រធានគណៈកម្មាធិការ នាយក ៤.លោក សៀង ប៊ុនធឿន ជាប្រធានគណៈកម្មាធិការវិន័យ និង៥.លោក នូ ណាន ជាប្រធានគណៈកម្មាធិការ ប្រតិបត្តិ ព្រមទាំងបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិចំនួន៣៣រូប សមាជិកគណៈកម្មាធិការ នាយកចំនួន៥៥រូប សមាជិកគណៈកម្មាធិការវិន័យចំនួន៩រូប សមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន៩រូប និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន១៥រូប។

ទន្ទឹមនេះដែរ ក្រសួងមហាផ្ទៃ ក៏បានទទួលនូវបញ្ជីឈ្មោះ និងជីវប្រវត្តិសង្ខេបសមាសភាពថ្នាក់ដឹកនាំ គណបក្សស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕

To Top