ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញប្រកាសចូល កាន់មុខតំណែង អភិបាលខេត្តឧត្តរមានជ័យ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ។

សូមបញ្ជាក់ថា លោក មាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ប៉ែន កុសល្យ ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top