ព័ត៌មានជាតិ

ទូតហ្វីលីពីន ស្ញប់ស្ញែង ចំពោះក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រ របស់សម្តេចតេជោ ចំពោះសហគមន៍អាស៊ាន

ភ្នំពេញ៖ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ ជម្រាបសម្តេចប្រធានថា អស់រយៈពេលជាង៤២ឆ្នាំ ដែលលោកស្រី បម្រើការងារនៅក្នុងក្រសួងការបរទេសហ្វីលីពីន លោកស្រី តែងបានតាមដានរាល់ការអភិវឌ្ឍ របស់ប្រទេសកម្ពុជា។

លោកស្រីបញ្ជាក់ថា «លើសពីនោះ សម្តេចតេជោ គឺជាកម្លាំងមគ្គុទេសន៍ បង្ហាញផ្លូវដល់អាស៊ាន និងបានរួមចំណែកយ៉ាងច្រើន ដល់ការវិវត្តរបស់អាស៊ាន»។

ជាថ្មីម្តងទៀត លោកស្រី សូមថ្លែងអំណរគុណសម្តេច ដែលបានអនុញ្ញាតឱ្យលោកជំទាវ ចូលជួប និងទទួលបានចំណេះដឹងជាច្រើន ពីការសន្ទនាជាមួយសម្តេច ក្នុងឱកាសនេះ។

To Top