ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពង់ធំ

រូបភាពពីផេក លោក ស សុខា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

សូមបញ្ជាក់ថា លោក នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ អតីតអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសលោក ងួន រតនៈ ដែលត្រូវតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

To Top