ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា និងអាល្លឺម៉ង់ ចុះ MOU បន្តកិច្ចសហការ ជួសជុលអភិរក្សប្រាសាទ

ភ្នំពេញ ៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU)រវាងអាជ្ញាធរជាតិអប្សរា ជាមួយភាគីអាល្លឺម៉ង់ ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានរៀបចំធ្វើឡើងនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា ។

សូមបញ្ជាក់ថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះក្នុងគោលបំណង ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទក្នុង រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗទៀត ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ៕

To Top