ភ្នំពេញ៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត សម្តេច ព្រះចៅអធិការ ព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះគ្រូសូធ្យស្តាប់ ព្រះកិត្តិធម្មវង្ស ស្រី ណារុន ព្រះគ្រូសូធ្យឆ្វេង ព្រះឥន្ទវង្សា ព្រឿន សឿន ព្រះវិន័យធរវត្ត ព្រះកិត្តិវិសាលវង្ស ញ៉េប តាត ព្រះលេខាធិការ វត្តឧណ្ណាលោម សង្គាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បាន អារាធនា យាង និមន្ត និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ មហាឧបាសក មហាឧបាសិកា លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ សប្បុរសជនគ្រប់មជ្ឈដ្ឋាន អនុមោទាន ចូលរួមក្នុងកម្មវិធីបុណ្យស្រោចស្របព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃវត្តឧណ្ណាលោម ដោយសោមនស្សរីករាយ។

កម្មវិធីបុណ្យពិធីស្រោចស្របព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃ នឹងធ្វើឡើងនៅពុធ ៥ កើត ខែអាសាឍ ឆ្នាំ រោង ឆស័ក ព ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤។ ម៉ោង ១២ នាទីថ្ងៃត្រង់ ជួបជុំព្រះសង្ឃ អាចារ្យ គណៈកម្មការេ និងពុទ្ធបរិស័ទជិតឆ្ងាយ ។ ម៉ោង ១៣ នាទីរសៀល ភ្ញៀវកិត្តិយស និមន្ត និងអញ្ជើញដល់។ និងវេលាម៉ោង ១៤ សម្តេច ព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទី។ លោក ជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ឯកឧត្តម ចាយ បុរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងមន្ត និងអញ្ជើញដល់ ដើម្បី ចាប់ផ្តើមកម្មវិធី ។
ដោយឡែកនៅវេលាម៉ោង ១៥ នាទីរសៀល ពីប្រកាសតែងតាំងនិងស្រោច ស្រព ព្រះសុគន្ធាវារី ប្រគេន សម្តេចព្រះមហារិយវង្សបណ្ឌិត យ៉ន សេង យៀត សម្តេច ព្រះចៅអធិការ និងមន្ត្រីសង្ឃវត្ត។
អ្នកផ្តើមបុណ្យនេះ មាន ឯកឧត្តម បណ្ឌិត ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ ព្រមទាំងបុត្រ និងលោក ជំទាវបណ្ឌិតជា សេរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា។ និងព្រះសង្ឃសិស្សគណ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តឧណ្ណាលោម និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ៕







