ពោធិ៍សាត់៖ រថយន្តប្រភេទទេសចរណ៍ចំនួន ១ គ្រឿងត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ ប្រគល់ជូនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីយកទៅបម្រើការងារក្នុងវិស័យព័ត៌មាន ជាពិសេសសម្រាប់បំពាក់នូវឧបករណ៍បច្ចេកទេស ផ្សាយផ្ទាល់សម្រាប់ការិយាល័យវិទ្យុ និង ទូរទស្សន៍ជាតិខេត្តពោធិ៍សាត់។
នេះជាការយកចិត្តទុកដាក់ពីសំណាក់លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវចំពោះវិស័យព័ត៌មាន។

តំណាងអោយមន្ត្រីរាជការនៃ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ លោកលាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មាន សូមគោរពថ្លែងអំណរគុណយ៉ាង ក្រៃលែងជូនចំពោះលោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ និង សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាលោកអភិបាលខេត្ត និង លោកជំទាវព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់សូមជួបប្រទះ តែសេចក្តីសុខចម្រើនជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំខេត្តពោធិ៍សាត់អោយកាន់តែរីកចម្រើន និង ការអភិវឌ្ឍន៍ជានិច្ច៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
