ព័ត៌មានជាតិ

កម្ពុជា-IOM ប្តេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការ បម្រើផលប្រយោជន៍ ជនទេសន្តរប្រវេសន៍កម្ពុជា កំពុងស្នាក់នៅ ក្រៅប្រទេស

" "

ភ្នំពេញ ៖ កម្ពុជា និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានបង្ហាញពីការប្តេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីបំរើផលប្រយោជន៍ដល់ ជនទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងស្នាក់នៅក្រៅប្រទេស ។

ការប្ដេជ្ញារបស់ភាគីកម្ពុជា និងអង្គការ IOM នេះធ្វើឡើងក្នុងជំនួបរវាងលោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងលោកស្រី Kristin PARCO ប្រធានបេសកកម្មអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ (IOM) នាថ្ងៃទី១០ កក្កដា។

" "

ក្នុងឱកាសនោះ លោកស្រី Kristin PARCO បានជម្រាបអំពីវឌ្ឍនភាពការងារ របស់លោកស្រីក្នុងរយៈពេល ៥ឆ្នាំមកនេះ និងបានជូនព័ត៌មានអំពី ប្រធានបេសកកម្មថ្មីរបស់អង្គការ IOM ដែលនឹងត្រូវមកកាន់តំណែង ក្នុងពេលឆាប់ៗខាងមុននេះ។

" "

ក្នុងជំនួបនោះដែរភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីកិច្ចសហប្រតិបត្តិការ របស់អង្គការ IOM នៅកម្ពុជា និងបានប្តេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីបំរើផលប្រយោជន៍ដល់ជនទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងស្នាក់នៅក្រៅប្រទេស ៕

To Top