ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា លោក ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ជាម ច័ន្ទសោភ័ណ ត្រូវបានផ្ទេរ និងតែងតាំងជា អភិបាលខេត្តកំពង់ស្ពឺ៕








