ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកជាផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» ដែលពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ «អូឡាំពិក» ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកួតនេះ មានប្រតិភូកីឡាសរុបចំនួន ២០៤នាក់ ក្នុងនោះ អត្តពលិក ១០១នាក់, ប្រតិភូ ៣០នាក់, អាជ្ញាកណ្ដាល-ចៅក្រម, សិក្ខាកាមអាជ្ញាកណ្ដាល-ចៅក្រម ៥០នាក់, គ្រូបង្វឹក ២៣នាក់ និងគ្រូឧទ្ទេសវគ្គបណ្តុះបណ្តាល៣នាក់៕



