ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់ Relay and Converter ចំនួន ០៧ មុខ (កញ្ចប់លេខ ០២) ជូនការិយាល័យប្រព័ន្ធរ៉ឺឡេការពារ នៃនាយកដ្ឋានបញ្ចូន អគ្គិសនី (ផែនការឆ្នាំ២០២៤) (អាទិភាពទី១) ។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី · ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website:www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ ។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ ។

