ភ្នំពេញ៖ មន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការដុតកម្ទេចខួរជ្រូកចំនួន ១០០គីឡូក្រាម ដែលនាំចូលគ្មានឯកសារ និងវេចខ្ចប់មិនត្រូវស្តង់ដារបច្ចេកទេស នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងទៀតថា ខួរជ្រូកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ ដែលលួចលាក់បង្កប់ក្នុងទំនិញដទៃនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង ៕



