ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កម្មវិធីដាំកូនឈើ ១៥០០ដើម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួចមក លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរ ចុះពិនិត្យសកម្មភាព ប្រមូលទិញស្រូវស្តុកទុក និងកែច្នៃអង្ករសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស របស់រោងម៉ាស៊ីនកិនស្រូវចំនួន៣ នៅខេត្តកំពង់ចាម ។
រោងម៉ាស៊ីនកិនស្រូវទាំង៣ ទីតាំងនោះរួមមាន៖ រោងម៉ាស៊ីកិនស្រូវភូមិយើង, រោងម៉ាស៊ីនកិនស្រូវយូឃីម និងរោងម៉ាស៊ីនកិនស្រូវសេកមាស ។ រោងម៉ាស៊ីនទាំងបី នេះទទួលបានហិរញ្ញប្បទានពិសេស ពីរាជរដ្ឋាភិបាលក្នុងការរក្សា ស្ថិរភាពថ្លៃស្រូវ រក្សាសន្តិសុខស្បៀង និងប្រព័ន្ធពូជសុទ្ធ ៕