ភ្នំពេញ៖ ព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជេីងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជេីងហោះហេីរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។
តាមរយៈ លិខិត ស្ដីពីផែនការហោះហេីរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជេីងហោះហេីរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ -ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណេីរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។
ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូ វបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡេីយ ។
សូមរំលឹកថា មកទល់នឹងថ្ងៃទី១៣កក្កដានេះ កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ កំពុងចេញកម្លាំងជាច្រេីន ក្នុងការរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ដោយមានការសន្និដ្ឋានជាបណ្តោះអាសន្នថា ឧទ្ធម្ភាគចក្រនេះ អាចនឹងបាត់ការទាក់ទងត្រឹជើងភ្នំខ្មោច ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា៕









