ព័ត៌មានជាតិ

បណ្ឌិត​ កៅ​ ថាច​ បន្តចុះពិនិត្យសកម្មភាព ប្រមូលទិញគ្រាប់ស្វាយចន្ទី របស់សហគមន៍កសិកម្ម អូរខ្លែងព័រមានជ័យ

ព្រះវិហារ ៖ លោកបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៤​ បានបន្តដំណើរ ​ចុះបំពេញការងារ ដើម្បីពិនិត្យសកម្មភាព ប្រមូលទិញកសិផលគ្រាប់ស្វាយចន្ទី របស់សហគមន៍កសិកម្ម អូរខ្លែងព័រមានជ័យ​ នៅក្រុងព្រះវិហារ​ ខេត្តព្រះវិហារ។

កន្លងមក​ សហគមន៍នេះ​ ទទួលបានការឧបត្ថម្ភគាំទ្រពី​ ASPIRE។

ក្នុងឆ្នាំ២០២៤នេះ សហគមន៍ប្រមូលទិញគ្រាប់ស្វាយន្ទីបានប្រមាណ១៤តោន​ ស្មលនឹង​៣៥​ភាគរយនៃផែនការ​ ដែលបញ្ហាទិញមិនបានតាមផែនការនេះ​ ដោសារកង្វះទុន ។ លោកបណ្ឌិតបានផ្តល់អនុសាសន៍ឲ្យធ្វើការ​ពង្រឹងសហគមន៍ឲ្យរឹងមាំ​ និងពង្រីកលានហាល ដើម្បីអាចប្រមូលទិញ គ្រាប់ស្វាយចន្ទីបានច្រើន ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top