ព័ត៌មានជាតិ

សមាជិកសភារបស់អ៊ុយក្រែន អះអាងថា មេបញ្ជាការកំពួលស្នើអ៊ុយក្រែន ចុះចាញ់ចំពោះមុខរុស្ស៊ី

AFP
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេ​បញ្ជាការ​កំពូល​របស់​អ៊ុយក្រែន លោក Aleksandr Syrsky បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ដាក់​ អាវុធ​ចុះហើយយល់ព្រម​ ចុះ​ហត្ថលេខាចុះចាញ់ជាមួយនឹង​រុស្ស៊ី​។​

ការអះអាងនេះត្រូវបានធ្វើឡើង ដោយសមាជិក​សភា​មក​ពី​គណបក្ស​របស់​លោក Vladimir Zelensky។លោក Syrsky ត្រូវបានតែងតាំងជាឧត្តមសេនីយ ជាន់ខ្ពស់បំផុតរបស់អ៊ុយក្រែន នៅដើមខែកុម្ភៈ ដោយជំនួសលោក Valery Zaluzhny ដែលបានមើលការខុសត្រូវ លើការផែនការបរាជ័យកាលពីឆ្នាំមុន ក្នុងការរុញច្រានកងកម្លាំងរុស្ស៊ីឲ្យត្រឡប់ទៅវិញ។

" "

យោងតាមសមាជិកសភាដែលស្គាល់ឈ្មោះ Mariana Bezuglaya មកពីគណបក្ស ‘Servant of the People’ របស់លោក Zelensky បានអះអាងទៀតថាអ្នកទាំងពីរ កំពុងឃុបឃិតគ្នាជាសម្ងាត់ ដើម្បីការពារជ័យជម្នះរបស់អ៊ុយក្រែន។

" "

Bezuglaya ដែលក៏ជាអនុប្រធានគណៈកម្មាធិការសន្តិសុខ ការពារជាតិ និងស៊ើបការណ៍សម្ងាត់ជាតិផងដែរនោះ បានដាក់ចេញករណីរបស់នាង សម្រាប់ការសមគំនិតយោធាកម្រិតកំពូល នៅក្នុងការបង្ហោះដ៏វែងមួយនៅលើ បណ្តាញសង្គមFacebook កាលពីថ្ងៃសៅរ៍ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top