កំពង់ចាម ៖ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ដឹកនាំដោយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ នេះ បាននាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤ វត្តផងដែរ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ទេយ្យទានរបស់រដ្ឋបាលខេត្តកំពង់ចាម វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង៤ ក្នុងក្រុងកំពង់ចាម មាន វត្តខេមវ័នបឹងស្នាយ , វត្តជោតនារាមបឹងកុក , វត្តបុទុមរតនះដីដុះ និងវត្តសុទស្សនារាមជ្រោយថ្ម ដោយក្នុង១វត្តៗ មាន ៖ ទៀនវស្សា ក្បាច់ចំនួន ០១ គូ អង្ករចំនួន ១០០ គីឡូក្រាម ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូចចំនួន ១០កេស ត្រីខចំនួន ០១កេស ទឹកត្រីចំនួន ៥កេស ទឹកស៊ីអីវចំនួន ៥កេស មី ចំនួន ១កេសធំ ទឹកដោះគោខាប់ចំនួន ១កេសធំ ស្ករសចំនួន ៥គីឡូក្រាម តែចំនួន ៥គីឡូក្រាម បច្ច័យមួយចំនួន ។ ដោយឡែកព្រះសង្ឃ ចំនួន ៧អង្គ ក្នុង១អង្គប្រគេន ទេយ្យវត្ថុ ១ និងបច្ច័យ ១០០.០០០រៀល ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក់ផងដែរ ។

គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ ៕
