ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមមាន់យកស៊ុត របស់សាខាក្រុមហ៊ុនក្នុងស្រុក ភី.ភី អាហ្រ្គោថេក នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃលិន។

កសិដ្ឋាននេះ បានបង្កើតឡើងនៅឆ្នាំ២០២៣ បច្ចុប្បន្នមានមាន់ផលិត ស៊ុតចំនួន៨ម៉ឺនក្បាល ដែលអាចផលិតស៊ុត បានចន្លោះពី៧០ទៅ៩៥ ភាគរយ នៃចំនួនមេមាន់សរុប៨ម៉ឺនក្បាល ។ ចំពោះទីផ្សារ គឺលក់ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ៕








