ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩នៅព្រឹកថ្ងៃ១៨ កក្កដា បានចាត់ឲ្យក្រុមការងារនាំយកអង្ករចំនួន២ការ៉ុង មី២កេស ត្រីខ២យួរ និងថវិកា ២០០,០០០រៀល ជូនដល់គ្រួសារលោក យ៉ង ឈឹម និងលោក យិន ឧសភា រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានស្ម័គ្រចិត្តជួយរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង។
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-18_13-55-00.jpg)
នេះជាលើកទី២ហើយដែលឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានជួយឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋស្ម័គ្រចិត្តទាំងពីរ ខណៈលើកទី១ បានជួយឧបត្ថម្ភអង្ករចំនួន១ការ៉ុង ត្រីខ៣យួរ អាវភ្លៀងចំនួន៣ និងថវិកាចំនួន ៣០០,០០០រៀលដល់លោក យ៉ង ឈឹម លោក យិន ឧសភា និងលោក ឌី វណ្ណនី ដែលបានចុះទៅជួយរុករកតាំងពីថ្ងៃទី១៥ កក្កដា។
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-18_13-55-05-1024x768.jpg)
ការជួយឧបត្ថម្ភនេះ គឺបង្ហាញពីវប្បធម៌នៃការចែករំលែករបស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចំពោះប្រជាពលរដ្ឋ ខណៈប្តីនិងកូនពួកគាត់ស្ម័គ្រចិត្តសហការចុះជួយរុករកនៅតំបន់ព្រៃភ្នំដែលមានការសង្ស័យ សម្រាប់ជួយទំនុកបម្រុងការហូបចុកប្រចាំថ្ងៃដល់គាត់ទាំងពីរគ្រួសារ ។ នេះក៏សបញ្ជាក់ពីទឹកចិត្តគោរពស្រឡាញ់ចំពោះប្រជាពលរដ្ឋដែលលោកមេបញ្ជាការមាន ដូចពាក្យឃ្លាមួយពោលថា “នៅឲ្យប្រពលរដ្ឋស្រឡាញ់ ពេលចេញឲ្យប្រជាពលរដ្ឋនឹក” ៕
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-18_13-55-09-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-18_13-55-13-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-18_13-55-18-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-18_13-55-23-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-18_13-55-28.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-18_13-55-32.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-18_13-55-38.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)