ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ សរុបចំនួន១៨រូប ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។

នាឱកាសនោះដែរអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បាននាំមកនូវដង្វាយថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នូវអង្ករចំនួន ១០តោន ដើម្បីថ្វាយនូវការចូលរួមដង្ហែ តាមព្រះរាជសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គឲ្យសម្រេចទទួលបានមហា ជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត ៕






