ព័ត៌មានជាតិ

សន្និសីទកាសែតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន៖ «សេចក្តីសម្រេចចិត្ត» នៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានកំណត់ជាក់លាក់នូវវិធានការគន្លឹះសម្រាប់កំណែទម្រង់លើ ៣វិស័យដើម្បីពន្លឿនកសាងប្រព័ន្ធទីផ្សារមានស្តង់ដាខ្ពស់

ថ្ងៃទី១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើសន្និសីទកាសែតដើម្បីធ្វើបទបង្ហាញនិងបកស្រាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិ ទី២០។

តាមការលើកឡើងបានឱ្យដឹងថាប្រទេសចិននឹងតាក់តែង និងដាក់ចេញច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ច​ ឯកជន។ «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន» បានគូសបញ្ជាក់
អំពីការផ្សព្វផ្សាយស្មារតីនៃសហគ្រិនពន្លឿការកសាងសហគ្រាសលំដាប់ពិភពលោកឱ្យកាន់តែច្រើននេះគឺជាការសំណូមពររួមចំពោះតួអង្គពាណិជ្ជកម្មគ្រប់ប្រភេទ។ «សេចក្តីសម្រេចចិត្ត»បានកំណត់ជាក់លាក់នូវវិធានការគន្លឹះសម្រាប់កំណែទម្រង់


លើ៣វិស័យរួមមាន៖


ទី១ គឺកសាងទីផ្សារធឯកភាពតែមួយមាននៅទូទាំងប្រទេសក្នុងនោះរួមមានទីផ្សារដីធ្លីឯកភាពសម្រាប់ប្រើប្រាស់ក្នុងការកសាងនៅទីក្រុងនិងជនបទទីផ្សារសមាហរណកម្មបច្ចេកទេសនិងទិន្នន័យទូទាំងប្រទេសនិងទីផ្សារថាមពលអគ្គិសនីឯកភាពនៅទូទាំងប្រទេសជាដើម។


ទី២ គឺជំរុញការកែទម្រង់ចំពោះការធ្វើទីផ្សារភាវូបនីយកម្មធាតិផ្សំ។


ទី៣ គឺកែលម្អនូវប្រព័ន្ធមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារក្នុងនោះរួមមានការកែលម្អ ចំពោះប្រព័ន្ធការពារកម្មសិទ្ធិបញ្ញាការលាតត្រដាងពីព័ត៌មានការត្រួតពិនិត្យនិងគ្រប់គ្រងលើឥណទានជាដើម។

«សេចក្តីសម្រេចចិត្ត» បានលើកឡើងជាពិសេសដើម្បីបង្ការនិងកែតម្រូវលើការដែលប្រើប្រាស់មធ្យោបាយរដ្ឋបាលឬបទល្មើសដើម្បីធ្វើអន្តរាគមន៍ជម្លោះសេដ្ឋកិច្ចអនុវត្តការដាក់ទោសចំពោះសកម្មភាពរំលោភបំពានលើកម្មសិទ្ធិបញ្ញាសេដ្ឋកិច្ចគ្រប់ទម្រង់និងរាល់ផលប្រយោជន៍ស្របច្បាប់៕

To Top