ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យអាជ្ញាធរស្រុកបាធាយ និងស្រុកកងមាស រៀបចំទូកចម្លងសិស្ស ដើម្បីការពារសុវត្ថិភាព

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អភិបាលស្រុកបាធាយ និងស្រុកកងមាស ឲ្យរៀបចំទូកចម្លងសិស្ស ដើម្បីជៀសវាងគ្រោះថ្នាក់ ដោយយថាហេតុ នៅពេលសិស្សានុសិស្ស ឆ្លងទៅសិក្សារៀនសូត្រប្រចាំថ្ងៃ ។

លោកអភិបាលខេត្ត បានលើកឡើង នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកម្មវិធី សម្រាប់រៀបចំប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ (ODF) នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ផ្ទាំងពាណិជ្ជកម្ម

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដោយសារតែមួយរយៈ នេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឲ្យទឹក អូរ ស្ទឹង ទន្លេបានឡើង ដែលជាហេតុ ធ្វើឲ្យមានផលប៉ះពាល់ និង ផលលំបាក ដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ជាពិសេសសិស្សានុសិស្ស ដែលកំពុងតែសិក្សារៀនសូត្រ តាមមូលដ្ឋាន នៅក្នុងស្រុកបាធាយ និងស្រុកកងមាស ដែលប្រឈមនឹងទឹកជន់លិច ពិសេស សិស្សានុសិស្ស ត្រូវឆ្លងកាត់ទៅបន្តការសិក្សាប្រចាំថ្ងៃ ។ ដូច្នេះអាជ្ញាធរ ត្រូវត្រៀមទូកបន្ថែមទៀត និងកំណត់ចំនួនអ្នកជិះឲ្យបានត្រឹមត្រូវ ជៀសវាងនៅពេល ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរច្រើនអាចបង្ក ឲ្យមានហានីភ័យកើតឡើង ៕

To Top