ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានចុះហត្ថលេខាជាមួយគ្នា លើកិច្ចព្រមព្រៀង ធានាឥណទាន សម្រាប់គម្រោង ដែលធនាគារ ARDB កំពុងអនុវត្ត និងត្រៀមនឹងអនុវត្តនាថ្ងៃអនាគត ។

សូមរំលឹកថា ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងធានាឥណទាន រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា និងមានការអញើញ ចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម អាចទទួលបានសេវាធានាឥណទាន ពីសាជីវកម្មធានឥណទានកម្ពុជា សម្រាប់គម្រោង ដែលធនាគារ ARDB កំពុងអនុវត្ត និងត្រៀមនឹងអនុវត្តនាថ្ងៃអនាគត ៕




