ភ្នំពេញ៖ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា មន្ត្រីរាជការ និងមន្ត្រីស៊ីវិលដែលពាក់ព័ន្ធគ្រឿងញៀន ដែលការងាររបស់លោក ក្រោមប្រធានបទ “យុទ្ធនាការតេស្តគ្រឿងញៀន លើមន្រ្តីរាជការ” ខេត្តទាំង ១៦ ក្នុងចំណោម ២៥ ខេត្តទូទាំងប្រទេសបានចំនួន ៩៩ ៣០០ នាក់ រកឃើញ ចំនួន ៩៧ នាក់ ៨៩ នាក់ ដេញចេញ ហើយ ៧នាក់ទៀត កំពុងធ្វើតាមនិតិវិធី និង ១ នាក់ទៀតកំពុង តាមដាន ។

លោក មាស វិរិទ្ធ បានបន្តថា ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន លើកចុងក្រោយ គ្រឿងញៀននឹងស្ថិតក្នុងខ្លួន ចាប់ពីថ្ងៃប្រើ រហូតបានរយៈពេល ៥ ថ្ងៃ ដូច្នេះក្រុមការងារលោកចាប់ ផ្តើមធ្វើតេស្តរកគ្រឿងញៀន ត្រឹមតែរយៈពេល ៣ ថ្ងៃគឺនៅចន្លោះថ្ងៃទី ២ ដល់ថ្ងៃទី៤ ជាវេលាពេល ដែលគ្រឿងញៀនកំពុង ធ្វើសកម្មភាពក្នុងខ្លួនអ្នកប្រើប្រាស់។

លោកអគ្គលេខាធិការ បានបន្ថែមថា មណ្ឌលស្តារ និតិសម្បទា អ្នកប្រើប្រាស់គ្រឿងញៀន ១៥ ក្នុងនោះ មណ្ឌលស្តារ និតិសម្បទា ឯកជន ៧ មណ្ឌលស្តារនិតិសម្បទារដ្ឋ ២ មណ្ឌលស្តារនិតិសម្បទាអង្គការ ២ និងមណ្ឌលស្តារនិតិសម្បទា២ ទៀតកំពុងសាងសង ហើយសព្វថ្ងៃនេះ កម្ពុជា មានមណ្ឌលស្តារ និតិសម្បទារដ្ឋស្តង់ដាចំនួន២ អាចដាក់អ្នកប្រើប្រាស់ គ្រឿងញៀន ២០០០ នាក់ ៕


