ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម។

សូមរំលឹកថា លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានទទួលមរណភាព នៅអាយុ ៨០ឆ្នាំ ដោយសាររោគាពាធ ក្នុងទីក្រុងហាណូយ៕





