ព័ត៌មានជាតិ

កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែម ដើម្បីធ្វើឱ្យកម្ពុជា មានថាមពលបៃតងកាន់តែខ្ពស់

ភ្នំពេញ៖ ក្នុងចំណងមិត្តភាពជាមិត្តដែកថែប កម្ពុជា-ចិន ភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែម
ដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតង កាន់តែខ្ពស់ មុនឆ្នាំ២០៣០។

ការបង្ហាញភាពប្ដេជ្ញានេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាង លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា។

បើយោងតាមការចុះផ្សាយរបស់ក្រសួងរ៉ែនិងថាមពលនៅថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២៤នេះបានឱ្យដឹងថា
«ប្រទេសចិន បាននិងកំពុងផ្តល់ជំនួយច្រើនជាងគេក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីកម្ពុជា
ក្រោយសង្គ្រាម ធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលភ្ជាប់អគ្គិសនី ជូនប្រជាជនលឿនជាងគេបំផុតមួយ ក្នុងពិភពលោក»។

ប្រភពដដែលបញ្ជាក់ថា «ភាគីទាំងពីរ ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែម ដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតង កាន់តែខ្ពស់ មុនឆ្នាំ២០៣០»៕

To Top