ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់លោកខូយ រីដា នៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានអញ្ជើញចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ ១០ ចំនុចចន្លោះពីភូមិសាស្ត្រឃុំប្រម៉ោយឆ្ពោះទៅកាន់ភូមិសាស្រ្តឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលរងនូវការបាក់ស្រុតដោយសារភ្លៀងធ្លាក់ខ្លាំងចំនុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយឆ្ពោះទៅឃុំអូរសោម) បង្កអោយមានការកកស្ទះ និង មិនអាចធ្វើចរាចរបានកាលពីប៉ុន្មានថ្ងៃមុន។
រហូតមកដល់និងថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤នេះក្រុមការងារ និង មន្ត្រីជំនាញបានជួសជុលកែសម្រួល និង អនុញ្ញាតិអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នវិញហើយ៕