ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃ២៩ កក្កដានេះ បានដឹកនាំក្រុមការងារអញ្ជើញ ចុះត្រួតពិនិត្យផ្ទាល់ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ដែលបានឡើង ដល់កម្រិតប្រកាសអាសន្ន នៅសង្កាត់គងនយ សង្កាត់សាក់សំពៅ និងសង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ទាប់ពីបញ្ចប់ពិនិត្យស្ថានភាពទឹក ជំនន់ព្រែកត្នោតក្នុងខណ្ឌដង្កោ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានដឹកនាំក្រុមការងារ បន្តមើលស្ថានភាពទឹកជំនន់ ស្ថិតនៅចំណុចភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីត្រៀមលក្ខណៈទុកជាមុន ៕









