ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងមុននេះបន្តិចថា ក្រុមកងកម្លាំងចម្រុះបានរុករកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់ពីប្រតិបត្តិការរយៈពេល១៧ថ្ងៃ គិតត្រឹមថ្ងៃទី ២៩ ខែកក្កដានេះ។

លោកថា “យើងសន្មត់ថា រកឃើញហើយ ដោយសារថតពីលើឃើញ តែកម្លាំងរបស់យើងចូលអត់ទាន់ដល់ ដោយសារតែព្រៃក្រាស់ពេក។ អីចឹងប្រហែលជាកន្លះម៉ោងអីទៀតបានចូលដល់”៕

