ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក John Lee ប្រធានប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេស ហុងកុង (HKSAR) បានអញ្ជើញជាអធិបតី ក្នុងពិធីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន២ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយតំបន់រដ្ឋបាល ពិសេសហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍ ពាណិជ្ជកម្មហុងកុង នៅព្រឹកថ្ងៃទី៣១ កក្កដា ។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាហត្ថលេខី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ចំនួនពីរ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ។
សូមបញ្ជាក់ថា អនុស្សរណៈ នៃការយោគយល់គ្នាចំនួន២នេះ ៖ ១. អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិនិយោគហុងកុង នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។ ២. អនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕