កំពង់ស្ពឺ ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានអបអរសាទរពិធីបើកកាដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ៥ សីហា នៅទីតាំងក្នុងភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងកម្មវិធីអបអរសាទរ របស់សភាពាណិជ្ជខេត្តកំពង់ស្ពឺនេះ មានការទូងស្គរ វាយជួង ចាក់ធុងបាស់ ដើម្បីរាំកម្សាន្តសប្បាយដ៏រីករាយផងដែរ។
នាឱកាសនោះ លោកឧកញ៉ា ឡេង សុខគា ប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយដែលគម្រោង ស្ថិតក្រោមការអនុវត្តផ្ទាល់ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ជាប្រព័ន្ធពាណិជ្ជកម្មដឹកជញ្ជូន សមិទ្ធផលទៅកាន់ពិភពលោកដោយផ្ទាល់ ដោយមិនចាំបាច់ខ្ចីដង្ហើមគេ ដកដូចមុនទៀតទេ។

លោកថា ព្រែកជីកហ្វូនណន ត្រូវបាននាំអ្នកវិនិយោគជាច្រើនប្រទេស បានសហការប្រតិបត្តិចូលរួមចំណែកក្នុងវិស័យពាណិជ្ជកម្មផង នឹងដើម្បីកាត់បន្ថយចំណាយ បានមួយចំនួនធំសម្រាប់ប្រទេសកម្ពុជា ៕


