ព័ត៌មានជាតិ

សម្តេចធិបតី ប្តេជ្ញាអនុវត្តគម្រោង ព្រែកជីកហ្វូណន ឲ្យបានជោគជ័យ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅនៅចំណុច​ចាប់​ផ្តើម​ នៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តថា នឹងអនុវត្តគម្រោង សាងសង់ ព្រែកជីកហ្វូណនតេជោ ឲ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ ។

សម្តេចធិបតីបានគូសបញ្ជាក់ថា “ខ្ញុំសូមសន្យាថា នឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារនិងថែរក្សាសុខសន្តិភាព ព្រមទាំងពង្រឹងសាមគ្គីភាព និងការឯកភាពជាតិ ជាពិសេសស្មារតីជាតិនិយមនៅក្នុងស្មារតីខ្មែរតែមួយ ឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរដើម្បីបន្តកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនរុងរឿង និងស្ដារកិត្យានុភាពកម្ពុជាឡើងវិញ ។ ក្នុងន័យនេះផងដែរ ខ្ញុំសូមប្តេជ្ញា​ជំរុញការ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ ឲ្យបានជោគជ័យ ដើម្បីជាមរតក ប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរ ជំនាន់ក្រោយផងដែរ ។ ត្រង់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ ហេតុអ្វីបានជាយើងត្រូវ ប្តេជ្ញាចិត្តធ្វើឲ្យបាន សមិទ្ធផលនេះ មិនត្រឹមតែជាសមិទ្ធផល សម្រាប់ជាតិសេដ្ឋកិច្ចនោះទេ ប៉ុន្តែក៏វានឹងជួយជាធាតុផ្សំ ដើម្បីរក្សានូវការទុកចិត្តគ្នា និងសាមគ្គីភាពរវាងប្រជាជាតិខ្មែរផងដែរ” ។

ពាក់ព័ន្ធនឹងកង្វល់របស់ពលរដ្ឋមួយចំនួនតូច ដែលបានទទូចឲ្យរាជរដ្ឋាភិបាល បញ្ឈប់ការជីកព្រែកជីកហ្វូណនតេជោ ដោយសារតែបារម្ភអំពីការបាត់បង់ទឹកដី នៅម្ខាងនៃព្រែកជីក ហ្វណនតេជោ ដែលជាប៉ែកខាងកើត ពោលជាខេត្តជាប់ទៅ នឹងព្រំប្រទល់ប្រទេសវៀតណាម ហើយនិងមានការបារម្ភខ្លាចព្រែកជីកនេះ ក្លាយទៅជារបស់ប្រទេសផ្សេង អ្នកគ្រប់គ្រង់ប្រើប្រាស់នោះ សម្តេចបានឃើញ ក៏ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីបានឆ្លើយតប នឹងកង្វល់នេះថា រាជរដ្ឋាភិបាល ត្រូវតែសាងសង់ព្រែកជីកហ្វូណនតេជោ​ ឲ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ ដោយមិនធ្វើឲ្យបាត់បងទឹកដីនោះទេ៕

To Top