ភ្នំពេញ ៖ ពិតជាអស្ចារ្យណាស់ វណ្ណដា តារារ៉េប កម្ពុជាដ៏ល្បីឈ្មោះបានបង្ហើរសំនៀងច្រៀងនៅចំពោះមុខពិភពលោក កាលពីរាត្រីថ្ងៃ១១ សីហា ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍ឆ្នាំ២០២៤ នៅក្នុងទឹកដីបារាំង ។ នេះបើយោងតាមការផ្សព្វផ្សាយពីស្ថានទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃ១២ សីហា ។

ក្នុងនោះ ស្ថានទូតបារាំងក៏បានលើកឡើងទៀតថា មុនពេលកម្ពុជាដណ្តើមបានមេដាយអូឡាំពិកលើកដំបូងរបស់ខ្លួននៅថ្ងៃណាមួយ ឈ្មោះរបស់ វណ្ណដា នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
