វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងរបស់លោក ចាប់តាំងពីបោះបង់ចោលការចូលរួមប្រជែងតំណែងនៅឯសេតវិមាន ដោយបានព្រមានថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺ លោក ដូណាល់ ត្រាំ គឺជា “គ្រោះថ្នាក់យ៉ាងពិតប្រាកដចំពោះសន្តិសុខអាមេរិក” ។
លោក បៃដិន បានថ្លែងប្រាប់ដល់ CBS News នៅក្នុងបទសម្ភាសន៍ នៅមុនការផ្សាយកាលពីថ្ងៃអាទិត្យថា “សម្គាល់នូវពាក្យរបស់ខ្ញុំ ប្រសិនបើគាត់ឈ្នះ… ការបោះឆ្នោតនេះ ចាំមើលថា មានអ្វីកើតឡើង” ។
លោកបានបញ្ជាក់ថា “គាត់គឺ ជាមនុស្សគ្រោះថ្នាក់ពិតប្រាកដចំពោះសន្តិសុខរបស់អាមេរិក ។ ចូរមើល! យើងកំពុងស្ថិតក្នុងចំណុចអវិជ្ជមាននៅក្នុងប្រវត្តិសាស្ត្រពិភពលោក… ហើយលទ្ធិប្រជាធិបតេយ្យ គឺជាស្នូលដ៏សំខាន់” ។
លោក បៃដិន ដែលមានវ័យ៨១ឆ្នាំបានរក្សាទម្រង់ឲ្យនៅកម្រិតទាប ចាប់តាំងពីការដកខ្លួនចេញ បន្ទាប់ពីការបង្ហាញពីការជជែកដេញដោលរបស់គាត់ប្រឆាំងនឹងលោក ត្រាំ បានគូសបញ្ជាក់ពីការភ័យខ្លាចអំពីវ័យ និងសមត្ថភាពផ្លូវចិត្តរបស់គាត់ ។
នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ខ្លី ដែលថតនៅឯសេតវិមានកាលពីសប្តាហ៍មុន គាត់ហាក់ដូចជាមានភាពទន់ខ្សោយ ប៉ុន្តែមានការយល់ដឹង ដោយទទួលស្គាល់ម្តងទៀតថា គាត់បរាជ័យក្នុងការពិភាក្សា ប៉ុន្តែសង្កត់ធ្ងន់ថា សុខភាពគាត់ វា “មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា