ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថាសភាពការណ៍ នៅក្នុងប្រទេសកម្ពុជាមិនដូចជាប្រទេសបង់ ក្លាដេសនោះទេ សូមកុំយល់ច្រឡំ។
យោងតាមសារសម្លេងពិសេសនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ សម្តេចតេ ជោបានគូសបញ្ជាក់ថា៖ «បងប្អូនកំពុងតែខិតខំ តាមការញុះញង់ពីអ្នកខាងក្រៅប្រទេស ក្នុង នោះសម្លេងរបស់លោក ផេង វណ្ណា ពីក្រៅប្រទេសដើម្បី ឲ្យ បងប្អូនធ្វើការ ផ្តួលរំលំរាជរដ្ឋា ភិបាលតាម ផ្លូវកាត់មួយដែលមិនមែនជាដំណើរការប្រជាធិបតេយ្យពិតប្រាកដ»។សម្តេចតេជោបានលើកឡើងថាមានបងប្អូនខ្លះចង់ព្រៀបធៀបកម្ពុជានឹងប្រទេសបង់ ក្លាដេស។ តែប្រហែលជាបងប្អូនយល់ច្រឡំហើយជាមួយសភាពការណ៍នៅកម្ពុជា និងសភាព ការណ៍នៅប្រទេសបង់ក្លាដេស។
សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ចំណុចនេះបងប្អូនត្រូវគិតឲ្យបានម៉ត់ចត់ ប្រសិ នបើបងប្អូនភ្លាត់ភ្លាំងដោយប្រការណាមួយបងប្អូនអាចរងនូវគ្រោះថ្នាក់ «…» រឿងនេះ មិន អាចទៅរួចទេ រដ្ឋាភិបាលប្រទេសណាក៏ដោយ ដោយតម្លៃណាក៏ដោយ បងប្អូនមាន គ្នាត្រឹម ប៉ុន្មាននាក់ ទៅតម្លៃសន្តិភាពសម្រាប់ប្រជាជនរាប់លាននាក់ មិនមែនជាជម្រើ សដែលបង ប្អូនត្រូវធ្វើនោះទេ» ។ សម្តេចប្រធានព្រឹទ្ធភាបានលើកឡើងថាបងប្អូនត្រូវគិតគូរឲ្យបានច្បាស់ ម៉ត់ចត់មុន នឹងធ្វើដំណើរមកធ្វើបាតុកម្ម ឬមហាបាតុកម្ម ឬឈានដល់ការផ្តួលរំលំរដ្ឋាភិបាល ពិបាល នោះទេ។
សម្តេចតេជោគូសបញ្ជាក់ថា៖ «បន្ទាត់ក្រហមគឺមាន ព្រោះរដ្ឋធម្មនុញ្ញបានចែងរួចហើយ អំពីបញ្ហាសិទ្ធិបញ្ចេញមតិ។ យើងទទួលយកពីកង្វល់ស្តីពីការបាត់បង់ទឹកដី យើងទទួលយក កង្វល់ពីឯករាជ្យអធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវមើលឲ្យច្បាស់ទៅនឹងសហភាពការណ៍ ថាតើ វាត្រូវនឹងសភាពការណ៍ដូចពួកប្រឆាំងដែលញុះញង់ឲ្យបងប្អូនធ្វើនោះឬទេ» ។ ជាមួយគ្នានោះដែរសម្តេចតេជោ បានលើកឡើងថាមានបងប្អូនខ្លះបានស្បិច យកស ភាពការណ៍ពីតំបន់ត្រីកោណ CLV មកនិយាយ ដែលករណី CLV នេះកើតមាន រយៈពេល ២៥ឆ្នាំ ហើយខណៈមានអ្នកខ្លះមិនកើតមិនទាន់ផងដែរ។ ករណី CLV នេះបាន បំផ្លាញអ្វីខ្លះដល់បងប្អូនមកដល់ពេលនេះ៕