ភ្នំពេញ ៖ ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យបង្កើត «គណបក្សសន្តិភាពជាតិ» សរសេរអក្សរកាត់ថា «គ.ស.ជ» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ៦៩៦ ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃផ្ញើជូន លោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្ស បានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សសន្តិភាពជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា ១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕

